2018 Factsheet - Youth and Alcohol Consumption

នៅប្រទេសកម្ពុជា ប្រហែល ៤៦% នៃមនុស្សពេញវ័យ គឺជាអ្នកប្រើប្រាស់គ្រឿងស្រវឹងក្នុងរយៈពេល៣០ថ្ងៃកន្លងមក ក្នុងនោះបុរសប្រើប្រាស់គ្រឿង   ស្រវឹងច្រើនជាងស្រ្តីដល់ទៅ ២.៤ដង ហើយអត្រាប្រើប្រាស់នេះមិនខុសគ្នា រវាងអ្នកនៅទីក្រុងនិងទីជនបទទេ។ បច្ចុប្បន្នគេសង្កេតឃើញថា មាននិន្នាការកើនឡើង នៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមយុវវ័យ។បើយោងតាមការអង្កេតថ្នាក់ ជាតិស្តីពីឥរិយាបថប្រថុយគ្រោះថ្នាក់ក្នុងចំណោមយុវវ័យឆ្នាំ២០១០ បានបង្ហាញថា ៥៧.៦%នៃយុវតី និង៨១.៤៤%នៃយុវជន អាយុពី១០ដល់១៩ឆ្នាំ បានប្រើប្រាស់គ្រឿងស្រវឹង ហើយពួកគេចាប់ផ្តើមប្រើប្រាស់នៅអាយុ១២ឆ្នាំ។