ឪពុកម្តាយជាច្រើនកំពុងតែពិបាកឆ្លើយសំនួរ ដែលកូនៗរបស់ពួកគេមាន ទាក់ទងនឹងវីរុសកូវីដ-១៩។ ឪពុកម្តាយជាច្រើនមិនប្រាកដក្នុងចិត្ត ថាតើត្រូវនិយាយរបៀបណាទៅកាន់កូនៗដើម្បីធ្វើឱ្យពួកគេមិនមានការភ័យខ្លាច។ ដូច្នេះសូមស្តាប់ដំបូន្មានមួយចំនួនរបស់អ្នកជំនាញរបស់អង្គការយូនីសេហ្វ ដែលនឹងជួយឱ្យកូនៗរបស់អ្នកមានអារម្មណ៍ស្ងប់ស្ងាត់។