ក្នុងអំឡុងពេល ដែលមានការរាតត្បាតជំងឺកូវីដ-១៩ ការពាក់ម៉ាស់ត្រឹមត្រូវជួយកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩។
ប្រសិនបើអ្នកពាក់ម៉ាស់នៅក្រោមច្រមុះ ឬក្រោមមាត់ ឬមានចន្លោះប្រហោងនៅចំហៀងសងខាង នោះវីរុសនៅតែអាចឆ្លងចូល ឬចេញបាន។
ម៉ាស់មានច្រើនប្រភេទ។ សូមប្រើម៉ាស់ដែលត្រូវនឹងទំហំមុខរបស់អ្នក ដែលអាចបិទបាំងច្រមុះ មាត់ និងចង្ការរបស់អ្នក ដោយមិនមានប្រហោងនៅខាងលើ ខាងក្រោម ឬនៅចំហៀងសងខាង។