យុទ្ធនាការលើកកម្ពស់ការបំពេញបន្ថែមចំណីអាហារនៅប្រទេសកម្ពុជា

យុទ្ធនាការ​នេះ ចូលរួម​ចំណែក​លើក​កម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ​កម្ពុជា តាមរយៈ​ការ​បង្កើន​អត្រានៃ​ការ​ផ្តល់​អាហារ​បន្ថែម​សមស្រប​ដល់​ទារក និង​កុមារ​តូច (អាយុ ៦-២៤ ខែ) ដែល​នឹង​ចូលរួម​ចំណែក​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​ជាតិ​អាហារូបត្ថម្ភ ២០០៩-២០១៥ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍កម្ពុជា ទី​១ និង​ទី៤ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​។