របាយការណ៍​ការ​អង្កេត​ជា​សកល​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ក្នុង​ចំណោម​យុវវ័យ ឆ្នាំ​២០១៦

          ការ​រកឃើញ​នៃ​របាយការណ៍​នេះ ផ្តល់​ភស្តុតាង​អំពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ក្នុង​ចំណោម​សិស្ស​រៀន​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ ដែល​មាន​អាយុ​១៣ ដល់​១៥​ឆ្នាំ​ ហើយ​ស្នើ​ឡើង​នូវ​កម្មវិធី​អន្តរាគមន៍​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​រីករាលដាល​នៃ​ថ្នាំជក់​ ក្នុង​ចំណោម​យុវជន​ក្នុង​ប្រទេស​កម្ពុជា។

          លទ្ធផល​ដែល​បាន​មក​ពី​ការ​អង្កេត​ជា​សកល​ស្តីពី​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ក្នុង​ចំណោម​យុវវ័ត ក៏​ជាឯកសារ​ដ៏​មាន​សារៈប្រយោជន៍​ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ផ្លាស់ប្តូរ​លើ​សូចនាករ​ផ្សេងៗ​នៃ​វិធានការ​ត្រួតពិនិត្យ​ថ្នាំ​ជក់ ដូចជា​ប្រេវ៉ាឡង់​ការ​ប្រើប្រាស់​ថ្នាំ​ជក់ ចំណេះដឹង និង​ឥរិយាបថ​ការ​ស្រូបផ្សែង​បារី​ដោយ​អចេតនា (SHS) ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ពិនិត្យ​តាមដាន​លើការ​អនុវត្តបទប្បញ្ញត្តិ​នានា​នៅ​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្ត​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ព្រមទាំង​មាត្រា​ពាក់ព័ន្ធ​នៃ​អនុ​សញ្ញា​ ស្តីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​របស់​អង្គការ​សុខភាព​ពិភពលោក​។