ជំងឺកូវីដ-១៩ បានរីករាលដាលនៅជុំវិញពិភពលោក។ វាបង្កជាការព្រួយបារម្ភ និងភ័យខ្លាច ដែលប៉ះពាល់លើសុខភាពផ្លូវចិត្ត ដល់មនុស្សគ្រប់គ្នា។ ក្រៅពីវិធីបង្ការការឆ្លងមេរោគ ក្រសួងសុខាភិបាលសូមជូនជាគន្លិះខ្លីៗ ក្នុងការថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកទាំងអស់គ្នា ក្នុងដំណាក់កាលដ៏លំបាកនេះ។